ការណែរនាំអំពីកម្មវិធី Adobe Photoshop CC 2015 (Introduction About Adobe Photoshop CC 2015)

នៅពេលបច្ចុប្បន្ននេះ ការងារដែលទាក់ទងទៅនឹងការរចនាផ្សេងៗ។ កម្មវិធី Adobe Photoshop CC 2015 គឺជាកម្មវិធីមួយដែលមានប្រជាប្រិយបំផុត ដែលគេនិយមប្រើដើម្បីការរចនា រូបភាព  កែររូបភាព និងធ្វើការរចនា Logo ផ្សេងៗ។ ធ្វើការបង្កើត Banner ពាណិជ្ជកម្ម និងបង្កើតអ្វីថ្មីៗមួយចំនួនទៀត។

នៅក្នុងកម្មវិធី Adobe Photoshop CC 2015 អ្វីដែលលោកអ្នកអាចធ្វើបានមានដូចជា៖
-             ⇨ លោកអ្នកអាចបង្កើត Banner សម្រាប់ផ្សព្វផ្សាយពាណិជ្ចកម្ម ដែលមានការរចនាខាងក្នុងដូចជាការគូររូបង្ហាញពីគំនិត និងគោលបំណងនៃបដាផ្សាយពាណិជ្ជកម្មនេះ ក៏ដូចជាការរចនាតួអក្សរផ្សេងៗទៀត។
-             ⇒ លោកអ្នកក៏អាចបន្ថែមពណ៌ទៅលើរូបភាពនៃ Logo តំណាងក្រុមហ៊ុនផ្សេងៗក៏ដូចជា Logo ផ្ទាល់ខ្លួនដើម្បីបង្កើនភាពស្រស់ស្អាត់ និងមានចំណាប់អារម្មណ៌ពីសំណាកអ្នកមើលទាំងអស់។
-                    ⇒ លោកអ្នកក៏អាចមានគំនិតឆ្នៃប្រឌិតបង្កើតអ្វីៗដែលថ្មី, ភាពស្រស់ស្អាត់, ដែលមានដូចជាការបង្កើតគម្រប CD, DVD, VCD, និងការគូរូបកំប្លុកកំប្លែងជាច្រើនទៀត។

-                  ⇒ Adobe Photoshop CC 2015 មានគុណប្រយោជន៍ជាច្រើន ដែលបានពីការប្រើប្រាស់កម្មវិធីនោះហើយលោកអ្នកអាចកែឆ្នៃឲ្យកាន់តែស្រស់ស្អាត់,​មានភាពទាក់ទាញ, ប្លែកៗ ហើយល្អគន់មើលដែលយើងចង់បាន។ ចំពោះការងារទាំងឡាយណាដែលធ្វើការនៅក្នុង Adobe Photoshop CC 2015 នេះគឺច្រើនប្រើប្រាស់សម្រាប់បោះពុម្ភភ (Printer) យកទៅដាក់នៅលើគេហទំព័រ (Website), និងសម្រាប់យកទៅប្រើជាមួយនិងឧបករណ៍គ្មានខ្សែ (Wireless Devices) ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ត្រូវបានគេនាំចេញ (Export) យកទៅប្រើប្រាស់ក្នុងកម្មវិធី Design ដទៃទៀតយ៉ាងពេញនិយមផងដែរដូចជា Adobe Illustrator, Adobe Premiere និង Macromedia Flash ជាដើម។



          ដោយៈ កង ថាវ
          By  Kang Thav


ចែករំលែកតាមរយៈ ហ្គូហ្គលបូក

ម្ចាស់ទំព័រ កង ថាវ

0 វាចារ:

Post a Comment