៩ វិធីដើម្បីការពារពីពរពួកបណ្ដាញងងឹត កុំឲ្យវាយប្រហារចូលក្នុងគណនេយ្យហ្វេសបុករបស់យើង

១.ដាក់លេខសម្ងាត់ឲ្យបានច្រើន និងរឹងមាំល្អ
លេខសម្ងាត់ត្រូវដាក់ឲ្យមានលក្ខណៈសាមញ  ហើយរឹងមាំល្អ ដោយមានជាអក្សរ លេង និងសញ្ញា។     ដើម្បីផ្លាស់ប្ដូរនូវលេខសម្ងាត់ សូមចូលទៅកាន់ Account Setting >General >Password

ហើយលេខសម្ងាត់ដែលបានបង្កើតនៅលើហ្វេសបុកហើយ  គឺមិនត្រូវដាក់ឲ្យដូចទៅនឹងបណ្ដាញផ្សេងទៀត

ឡើយដូចជា៖ E-mail, Blog,Twitter ផ្សេងៗ។
២.បញ្ជាក់លេខទូរស័ព្ទសម្ងាត់របស់អ្នក
ការបញ្ជាក់លេខ ទូរស័ព្ទចល័តរបស់អ្នក ជាផ្នែកមួយនៃ វិធីជាច្រើន ដើម្បីបង្កើន សុវត្ថិភាពគណនី របស់អ្នកនៅលើ ហ្វេសប៊ុក។ វិធីនេះសូម្បីតែនៅពេលដែលអ្នកបាត់ រឺភ្លេចពាក្យសម្ងាត់របស់អ្នក ហ្វេសប៊ុកនឹងអាចផ្ញើអ្នកនូវលេខកូដថ្មីមួយតាមរយៈ SMS ដើម្បីឲ្យយើងមានឳកាសបានមកវិញ។ ដើម្បីដាក់លេខទូរស័ព្ទចល័តរបស់អ្នកសូមចូលទៅកាន់ Account Setting >Mobile  >Add a Phone


ជ្រើសរើសប្រទេស ហើយកំណត់ក្រុមហ៊ុនទូរស័ព្ទហើយចុចបន្ទាប់
បន្ទាប់មកទៀតគេនឹងផ្ញើរសារអាចថាជាលេច ឬអក្សរ សូមធ្វើតាមការណែនាំដោយគ្រាន់តែវាយបញ្ចូល 

កូដដែលបានផ្ញើរមកនោះទៅក្នុងក្រឡោន

ឥឡូវនេះ ទូរស័ព្ទដៃរបស់អ្នក ត្រូវបានចុះឈ្មោះ ជាមួយ ហ្វេសប៊ុក ហើយនៅពេលដែល មានតម្រូវការ ការតភ្ជាប់នេះ នឹងមានប្រយោជន៍ចំពោះ ដំណើរការ គណនី Facebook របស់អ្នក។

៣.ឥឡូវនេះធ្វើឲ្យសកម្មក្នុងការការពារសុវត្ថិភាព

ដោយចុចចូលទៅកាន់ Browser ដែលមានលក្ខណៈ Secure ហើយចុចលើ Drop down Menu
នៅផ្នែកខាងលើ រូច យកពាក្យថា Account Settings.
បន្ទាប់មកជ្រើសរើស Secure នៅលើ Menu ខាងឆ្វេង
នៅផ្នែក Secure Browsing សូមចុច Edit
បន្ទាប់មកវានឹងបង្ហាញផ្ទាំងមួយមក ហើយសូមចុខធីក Browser Facebook on a Secure connection បន្ទាប់មកទៀតចុចរក្សារទុក
៤. Activate ‘Login Approvals’
ដើម្បីធ្វើឲ្យ Activate Login Approvals សូមចូលទៅកាន់ Account Setting >Security ហើយរកមើលពាក្យថា Login Approvals បន្ទាប់មកចុច Edit

វានឹងបង្ហាញផ្ទាំង Login Approvals សូមធ្វើការធីកក្នុងប្រអប់ហើយរក្សារទុក

បន្ទាប់មកវានឹងលោតផ្ទាំងមួយមកទៀតដោយដាក់ថា Set Up Login Approvals សូមចុចលើពាក្យថា Set Up Now ដើម្បីបន្តទៅទៀត
 ប្រសិនណាបើយើង Register Phone Number រួចហើយ Facebook នឹងផ្ញើរកូដឲ្យយើងតាមរយៈ SMS ដោយស្វ័យប្រវត្តិ អញ្ជឹងហើយសូមយកលេខកូដនោះមកដាក់ក្នុងប្រអប់ ហើយចុចពាក្យថា Submit Code.

ឥឡូវនេះអ្នកបានបញ្ចប់ជាមួយនឹងការស្នើរសុំ ចូលអនុម័តហើយ សូមចុចបន្ទាប់ដើម្បីបន្ត។

បន្ទាប់មក Facebook នឹងផ្ញើរកូដសម្រាប់ឲ្យយើង Generate. ក្នុងករណីដែលយើងមិនបានទទួលសារជាអក្សរទេ សូមចុចបន្ត។
បន្ទាប់ពីយើងធ្វើការ Generate ហើយ Facebook នឹងនាំយើងឲ្យប្រើប្រាស់ជាលក្ខណៈត្រឹមត្រូវ។
ក្នុងពេលក្រោយប្រសិនណាបើយើងចង់ Generate New Code យើងគ្រាន់តែបើកដំណើរការកម្មវីធី Code Generate នោះវានឹងបង្ហាញកូដ ឥឡូវនេះសូមចុចបិត យើងនឹងជោគជ័យក្នុងជំហ៊ាន Activate Login Approvals.

៥.Disconnect Previous Active Sessions

ចំណុចល្អដែលបានមកពី Facebook ក្នុងការការពារសុវត្ថិភាពគណនេយ្យ Facebook របស់អ្នក។
ឥឡូវនេះសូមធ្វើការការពារសុវត្ថិភាព ដោយចូលទៅកាន់ Account Setting >Security Page រកមើលពាក្យថា Active Sessions ចុចពាក្យ Edit.

ឥឡូវសូមចុច End Activity ដើម្បីសម្លាប់សកម្មភាពពី Device ផ្សេងទៀត

  6. Activate Private Browsing

ការប្រើប្រាស់ Browser   បើសិនជាអ្នកប្រើប្រាស់ Chrome សូមចូលទៅកាន់ File >New Incognito Window ដើម្បីប្រើប្រាស់ Window Facebook មួយ ជាលក្ខណៈ Default.

៧. រាល់ពេល Login សូមកុំធីកត្រង់ Keep Me Logged In
ជាទួទៅ រាល់ពេលដែលយើង Login ចូលលេងក្នុងគណនេយ្យរបស់យើង វាតែងតែបង្ហាញប្រអប់តូចមួយនៅពីក្រោម ក្រឡោន។ ដូច្នេះយើងត្រូវឲ្យច្បាស់ខ្លួនឯងថា នឹងមិនចុចធីកក្នុងប្រអប់ ហើយធ្វើការចូលលេងជាធម្មតា។

.ជៀសវាងការ តំណសារឥតបានការ
ចំណុចដែលធ្វន់ធ្ងរ បំផុតនឹងអាចកើតមានដល់យើងនៅលើ Facebook គឺសារឥតបានការ។
 ពីព្រោះគេអាចវាយប្រហារបានតាមរយៈសារឥតបានការ។
១.កុំចុចលើតំណភ្ជាប់ដែលគួរឲ្យសង្ស័យ
២. កុំឱ្យ ពាក្យសម្ងាត់ឬ ឈ្មោះអ្នកប្រើ របស់អ្នកទៅនរណាម្នាក់ រួមទាំងគេហទំព័រជាមួយ និងប្លង់ តំណភ្ជាប់គួរឱ្យសង្ស័យ ។
៣. ត្រូវចូលតែតាម www.facebook.com កុំចូលតាមតំណផ្សេង លុះត្រាតែតាម កម្មវិធី Facebook.
៤. ត្រូវធ្វើការ Update Browser ឲ្យបានញឹកញាប់

៩. ត្រូវធ្វើការចាក់ចេញបន្ទាប់ពីការប្រើប្រាស់រួច
ជាចុងក្រោយដែលជាផ្នែកសំខាន់បំផុត សូមកុំភ្លេចចាក់ចេញពីគណនេយ្យ ហ្វេសបុករបស់អ្នកឲ្យសោះបន្ទាប់ពីការប្រើប្រាស់់។ 

ស្រាវជ្រាវដោយៈ បង ថាវ


ចែករំលែកតាមរយៈ ហ្គូហ្គលបូក

ម្ចាស់ទំព័រ កង ថាវ

0 វាចារ:

Post a Comment