Galaxy A3, A5, A7 ស៊េរី 2016 មានរូបរាងកាន់តែធំ ម៉ា ស៊ីនកាន់តែលឿន និងប្រណិត
Samsung បានផ្លាស់ប្តូរយុទ្ធសាស្ត្រ
បង្កើតស្មាតហ្វូនទាំងស្រុង ដោយខ្លួននឹងមិនផលិតទូរស័ព្ទ
ច្រើនស៊េរីទៀតនោះទេ ពោលផ្តោតសំខាន់តែ ចំនួនប៉ុន្មានស៊េរីប៉ុណ្ណោះ
ដូចជាស៊េរីកំពូលស្មាតហ្វូន និងស៊េរី Galaxy A, E និង J។ អ្នកទាំងអស់គ្នា ប្រាកដជាបានស្គាល់ច្បាស់ណាស់ នូវស៊េរី Galaxy
A3, A5 និង A7 ដែលបានបង្ហាញខ្លួន
កាលពីឆ្នាំមុន ហើយនៅថ្ងៃនេះ ក្រុមហ៊ុនបានធ្វើការ ដាក់បង្ហាញ
ទូរស័ព្ទទាំងបីម៉ូឌែលនេះ ស៊េរី 2016 ជាផ្លូវការហើយ។
Galaxy A ទាំងបីម៉ូឌែល
ស៊េរី 2016 នេះបានផ្លាស់ប្តូររូបរាងច្រើន ដោយស្រដៀងទៅនឹង Galaxy
Note 5 វិញ ដែលមានសន្ទះខាងក្រោយ ជាលោហៈធាតុ កាន់តែប្រណិតជាងមុន
និងមានស៊ុមព័ទ្ធជុំវិញ ជាលោហៈធាតុសុទ្ធតែម្តង។ កែងទូរស័ព្ទ មានភាពទាលជាងមុន
ចំណែកឯគែមអេក្រង់ ក៏កាន់តែខ្លីផងដែរ ដែលជួយអោយអេក្រង់ លាតត្រដាងពេញតួខ្លួន
ងាយស្រួលចុចបញ្ជាជាងមុន។ អ្វីដែលកាន់តែពិសេសនោះ ចំពោះម៉ូឌែល A5 និង A7 ក៏បានបង្កប់មកជាមួយ ទ្រនាប់ស្កេនម្រាមដៃ
នៅជាប់ប៊ូតុង Home ផងដែរ។
ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិរបស់ម៉ូឌែលនីមួយៗ
Galaxy A3
Galaxy A3
មានអេក្រង់ធំជាងមុន ដល់ទំហំ 4.7 អ៊ីញ ប្រភេទ Super
AMOLED ដែលអាចបង្ហាញ រូបភាពបានកាន់តែច្បាស់ ជាងមុនដល់កម្រិត HD។ កម្លាំងម៉ាស៊ីនរបស់វា ក៏ល្អជាងមុនដែរ ដោយប្រើប្រាស់ បន្ទះឈីប Exynos
Quad-core ល្បឿន 1.5Ghz ជាមួយរ៉េមទំហំ 1.5GB
និងមានអង្គផ្ទុកទិន្នន័យ 16GB អាចបន្ថែមក្រៅបានទៀត។
កាមេរ៉ាក្រោយវិញ មានទំហំធំជាងមុន ដល់ 13 មេហ្គាភិចសែល
មុខរក្សាទំហំ 5 មេហ្គាភិចសែលដដែល។
ថ្មវិញគឺអាចប្រើបានយូរជាងមុន ដោយវាមានទំហំ 2300mAh។
Galaxy A5 និង A7
Galaxy A5
និង A7 មានលក្ខណៈសម្បត្តិស្រដៀងគ្នាមួយចំនួនធំ គ្រាន់តែមួយ
មានទំហំធំខ្លាំង និងមួយ មានទំហំល្មម។ A5 មានអេក្រង់ទំហំ 5.2 អ៊ីង ខណៈ A7 មានទំហំ 5.7
អ៊ីញ ប្រភេទ Super AMOLED ដែលអាចបង្ហាញរូបភាព
បានក្នុងកម្រិត Full HD ដូចគ្នាស។ ទូរស័ព្ទទាំងពី
ប្រើប្រាស់បន្ទះឈីប Exynos 7 Octa-core ជាមួយល្បឿន 1.6Ghz
ដោយ A5 មានរ៉េមទំហំ 2GB និង A7 មានរ៉េម 3GB។
កាមេរ៉ាខាងក្រោយ មានទំហំ 13 មេហ្គាភិចសែល និងខាងមុខ មានទំហំ
5 មេហ្គាភិចសែលដដែល។ កម្លាំងថ្មរបស់ពួកវា
ក៏កាន់តែល្អប្រសើរផងដែរ ដោយ Galaxy A5 មានថ្មទំហំ 2900
mAh និង A7 មានទំហំ 3300 mAh។
Galaxy A ស៊េរី 2016 ទាំងបីម៉ូឌែលនេះ ពិតជាបានអភិវឌ្ឍន៍ខ្លួន បានល្អជាច្រើនមែន
មិនត្រឹមតែរូបរាង រចនាបថ និងដំណើរការប៉ុណ្ណោះទេ។ ពួកវាក៏បានបន្ថែមមក
ជាមួយនឹងលក្ខណៈពិសេស ជាច្រើនទៀតផងដែរ ដូចជាទ្រនាប់ស្កេនម្រាមដៃ
និងបច្ចេកវិទ្យាសាកថ្ម រហ័សជាដើម មិនអោយចាញ់ស៊េរី Note និង S
នោះទេ។ អ្វីដែលជាគុណវិបត្តិរបស់វានោះ គឺវានឹងដំណើរការដោយ Android
5.1 មិនមែន 6.0 Marshmallow នោះទេ
ហើយតម្លៃវិញ ក៏នឹងមិនសូវធូរថ្លៃ ប៉ុន្មានដែរ ដោយ A3
មានតម្លៃខ្ទង់ 300$, A5 មានតម្លៃខ្ទង់ 400$ និង A7 មានតម្លៃខ្ទង់ 500$
សហរដ្ឋអាមេរិច។
មានចំណាប់អារម្មណ៍យ៉ាងណាដែរ ចំពោះ Galaxy A ស៊េរី 2016 ទាំងបីម៉ូឌែលនេះ? វាវិវត្តន៍ប្លែកច្រើន
និងគួរអោយចាប់អារម្មណ៍ណាស់មែនទេ?
0 វាចារ:
Post a Comment