ស្លឹកស្វាយអាចព្យាបាលជំងឺទឹកនោមផ្អែមបានទៀត? ពិតជាមិនគួរឲ្យជឿរមែន

ស្លឹកស្វាយអាចព្យាបាលជំងឺទឹកនោមផ្អែមបានទៀត?

 ពិតជាមិនគួរឲ្យជឿរមែន


ជំងឺទឹកនោមផ្អែម គឺជាជំងឺមួយប្រភេទដែលប៉ះពាល់ដល់មនុស្សជាច្រើននៅនៅជុំវិញពិភពលោក។ វាបានកើតឡើងនៅពេលដែលលំពែងរបស់យើងឈប់ផលិតអាំងស៊ុយលីន ឬនៅពេលដែលរាង្គកាយមិនអាចប្រើប្រាស់អាំងស៊ុយលីនបានត្រឹមត្រូវ។
តើអ្វីទៅជាជំងឺទឹកនោមផ្អែម?
Ø  នោមញឹកជាងធម្មតា ជាពិសេសនៅពេលយប់
Ø  មានអារម្មណ៍ស្រេកទឹកខ្លាំង
Ø  ស្រកទម្ងន់
Ø  តែងតែរមាស់នៅជុំវិញអាអូនតូច ឬទ្វារមាស
Ø  ដំបៅ ឬរបួសជាសះស្បើយយឺត
Ø  មានអារម្មណ៍អស់កម្លាំង
Ø  ភ្នែកស្រវាំង មើលមិនសូវច្បាស់
នៅពេលដែលអ្នកមិនអើពើ ឬមិនបានព្យាបាល ជំងឺនឹងបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរដូចជា ខ្វាក់ភ្នែក ខូចសរសៃប្រសាទ ខ្សោយតម្រងនោម បេះដូង ងាប់អាអូនតូច។ ដោយសារតែការញ៉ាំអាហារដែលសម្បូរជាតិខ្លាញ់ច្រើន ឬអាហារដែលអាចញ៉ាំបានភ្លាមៗ ធ្វើឲ្យមនុស្សជាច្រើនកើតជំងឺទឹកនោមផ្អែមកើនឡើងរាល់ថ្ងៃ។ ដូច្នេះ តើយើងអាចធ្វើអ្វីបានដើម្បីព្យាបាលជំងឺទឹកនោមផ្អែម ប្រសិនបើយើងមិនមានលទ្ធភាពទិញថ្នាំ? ចម្លើយសាមញ្ញៗ គឺស្លឹកស្វាយ។
      ស្លឹកស្វាយផ្ដល់នូវអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់សុខភាពយើងគ្រប់គ្នា ពីព្រោះវាសម្បូរទៅដោយវីតាមីន អង់ស៊ីម សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងសារធាតុរ៉ែជាច្រើនទៀត។
ការរៀបចំៈ
      ជាដំបូង​ យកស្លឹកស្វាយខ្ចី ១០ទៅ១៥សន្លឹក រំពុះឲ្យបានទឹកមួយកែវ រួចរក្សាទុកមួយយប់។ សូមទទួលទាននៅពេលព្រឹកព្រលឹម ទាំងពោះទទេ។ ដើម្បីទទួលលទ្ធផលល្អបំផុត អ្នកគួរតែប្រើវិធីសាស្ត្រនេះរយៈពេលពីរ ទៅបីខែ។

      អ្នកក៏អាចយកស្លឹកស្វាយខ្ចីក្រៀម រួចកិនឲ្យម៉ត់។ យកម្សៅស្លឹកស្វាយកន្លះស្វាបព្រាកាហ្វេឆុងទទួលទានដូចតែ ឲ្យបានពីរដងក្នុងមួយថ្ងៃ។

ចែករំលែកពីៈ កូនពៅ.com
ចែករំលែកតាមរយៈ ហ្គូហ្គលបូក

ម្ចាស់ទំព័រ កង ថាវ

0 វាចារ:

Post a Comment