ផ្លែទ្រលឹងទឹង មិនត្រឹមតែជូរឆ្ងាញ់ទេ តែមានប្រយោជន៍ដល់សុខភាពទៀតផង



ផ្លែទ្រលឹងទឹង មានរសជាតិជូរ ។ ប៉ុន្តែវាមានអត្ថប្រយោជន៍ ទាំងពីផ្លែរហូតដល់ស្លឹក ។ នៅក្នុងផ្លែទ្រលឹងទឹង មួយផ្លែមានផ្ទុក សារធាតុចិញ្ចឹមជាច្រើនដូចជា ថាមពល, ប្រូតេអ៊ីន, ធាត់, កាបូអ៊ីដ្រាត, កាល់ស្យ៉ូម, ផូស្វ័រ, ស័ង្កសី, វីតាមីន A, B1, និង C ។ វាត្រូវបានគេយកទៅប្រើប្រាស់ ជាឳសថសំរាប់ព្យាបាលជំងឺផ្សេងៗដូចជា ៖
ថ្នាំក្អកស្ងួត
ផ្លែទ្រលឹងទឹង មានផ្ទុកជាតិប៉ូតាស្យ៉ូម ដែលអាចជួយ ក្នុងការព្យាបាល ក្អកស្លេស ហើយក៏អាចកាត់បន្ថយកំដៅ រឺគ្រុនផងដែរ ។
ជំងឺលើសឈាម
លើសឈាមអាច ព្យាបាលដោយការប្រើ ផ្លែទ្រលឹងទឹង ។​ យកផ្លែទ្រលឹងទឹង ១០-២០ (លៃបើសិនផ្លែតូចៗ ដាក់២០ បើផ្លែធំៗ ដាក់ ១០ រឺ១៥ផ្លែ) ដាំជាមួយទឹក ៣​ កែវធំ រំងាស់រហូតទាល់តែទឹកសល់ពាក់កណ្តាល ។ ញុំាទឹកថ្នាំនោះរាល់ព្រឹក ។
ព្យាបាលការកើតមុន
ផ្លែទ្រលឹងទឹងត្រូវបាន ទទួលស្គាល់ថាអាច ព្យាបាលមុនដោយ ការលាយជាមួយទឹក តែផ្កាកូលាប និង ទឹកក្រូចឆ្មារ ។
ព្យាបាលជំងឺទឹកនោមផ្អែម
សំរាប់អ្នកដែលកើតជំងឺផ្អែម អាចត្រូវបានព្យាបាល ដោយការប្រើផ្លែទ្រលឹងទឹង ។ យកផ្លែទ្រលឹង ៥ ផ្លែកិនអោយម៉ត់ រួចស្ងោរជាមួយទឹក ១​ កែវធំ រំងាស់រហូតទឹកសល់ពាក់កណ្តាល ។ បន្ទាប់មកច្រោះយកទឹក ហើយផឹកវាមួយថ្ងៃ ២ ដង (ព្រឹកល្ងាច) ៕
ចែករំលែកពីៈ កូនពៅ.com
ចែករំលែកតាមរយៈ ហ្គូហ្គលបូក

ម្ចាស់ទំព័រ កង ថាវ

0 វាចារ:

Post a Comment