អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​​វត្ថុ​​អាថ៌កំបាំង​ពីរ​​​ដែល​នៅ​ឆ្ងាយ​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​





ថ្មី​ៗ​នេះ​ក្រុម​​តារា​វិទូ​​ជា​ច្រើន​ ​​​ជឿ​ថា​ពួក​គេ​បាន​រក​ឃើញ​​​​វត្ថុ​ពីរ​​មាន​ចម្ងាយ​​ឆ្ងាយ​​​មែន​ទែន​នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​​​ ហើយ​​នោះ​បាន​ក្លាយ​ជា​រឿង​អាថ៌កំបាំង​ថ្មី​ទៀត​សម្រាប់​អ្នក​វិទ្យាសាស្ត្រ​ស្រាវ​ជ្រាវ។  ចំពោះ​វត្ថុ​មួយ​​ក្នុង​ចំណោម​​​​​​វត្ថុ​ទាំង​ពីរ​នោះ​ ត្រូវ​បាន​​តារា​វិទូ​អះ​អាង​ថា វា​អាច​ជា​ភព​​​ធំ​​​មួយ​ឈ្មោះ​ថា ” Super Earth” ដែល​​អាច​មាន​ទីតាំង​ចម្ងាយ​ឆ្ងាយ​ជាង​ភព​ភ្លុយតូ​​ដល់​ទៅ​​​​៦​ដង។
2F49A48300000578-3356577-image-a-1_1449862998654
តាម​រយៈ​ការ​ប្រើ​ប្រាស់​ តេលេស្កូប Alma ក្រុម​អ្នក​ស្រាវជ្រាវ​ពី​ប្រទេស​ស៊ុយអែត និង​ប្រទេស​ម៉ិកស៊ីកូ បាន​កត់​សម្គាល់​​​​​ និង​សិក្សា​អំពី​​វត្ថុ​​អាថ៌កំបាំង​ទាំង​ពីរ​នោះ។ ទោះ​ជា​យ៉ាង​គេ​មិន​ទាន់​បញ្ជាក់​​​ប្រាកដ​បាន​ទេ​​អំពី​ចម្ងាយ​នៃ​វត្ថុ​ទាំង​ពីរ​នោះ​ ប៉ុន្តែ​​​​​អ្នក​វិទ្យាសាស្ត្រ​បាន​អះ​អាង​ថាតាម​រយៈ​ល្បឿន​ និង​​​ពន្លឺ​របស់​វត្ថុ​ទាំង​ពីរ​ គេ​អាច​សន្និដ្ឋាន​ថា​ពួក​វា​មិន​មែន​ជា​​ផ្កាយ​នោះ​ទេ។
ទោះ​ជា​​ពេល​នេះ​ការ​សិក្សា​ជា​ច្រើន​ដែល​មិន​ទាន់​បាន​បញ្ជាក់​​ច្បាស់​ពីរ​វត្ថុ​​ទាំង​ពីរ​នោះ តារា​វិទូ​ជា​ច្រើន​ជឿ​ថា​​វត្ថុ​ទាំង​ពីរ​​ដូច​ទៅ​នឹង​​សម្មតិកម្ម​ដែល​គេ​បាន​​ប៉ាន់ស្មាន ​គឺ​ Planet X ដែល​ជា​ការ​សន្និដ្ឋាន​ថា​មាន​ភព​​មួយ​ដែល​នៅ​ឆ្ងាយ​​ជាង​គេ​នៃ​ប្រព័ន្ធ​​ព្រះ​អាទិត្យ៕


តេលេស្កូប Alma ក្រុម​អ្នក​ស្រាវជ្រាវ​ពី​ប្រទេស​ស៊ុយអែត និង​ប្រទេស​ម៉ិកស៊ីកូធ្វើការសិក្សាពីវត្ថុអាថ៌កំបាំងពីរ

ប្រភពៈ  Khmeracademy website
ចែករំលែកតាមរយៈ ហ្គូហ្គលបូក

ម្ចាស់ទំព័រ កង ថាវ

0 វាចារ:

Post a Comment