គុណ​ប្រយោជន៍​របស់​តែដែល​លោក​អ្នកគួរ​ដឹង

តើលោក​អ្នកដឹងទេថា តែ ក្រៅពីយកមកឈុងពិសារ អាចយកទៅធ្វើអ្វីផ្សេងបានទៀត? និងអាចផ្ដល់​អត្ថប្រយោជន៍អ្វីផ្សេងទៀតដែរឬទេ? បើចង់ដឹងថាវាមានប្រយោជន៍យ៉ាងណានោះ សូម​មក​អាន​នូវ​ចំណុចខាងក្រោមជាមួយនឹង Khmerstationទាំងអស់គ្នា។
1. អាចព្យាបាលភ្នែកដែលនឿយហត់៖ ភ្នែកហត់នឿយ ជាំខ្មៅដូចខ្លាឃ្មុំផេនដា ឬហើមប៉ោង អាចសម្រាល​​បាននៅពេលដែលលោកអ្នកប្រើកាកតែត្រាំទឹកក្ដៅឧណ្ឌៗ ហើយយកមកស្អំពីលើត្របកភ្នែក​ប្រហែល​ជា ​20 នាទី ជាប្រចាំ នោះលោកអ្នកនឹងធូរស្រាលពីបញ្ហាទាំងនេះ។
2. កម្ចាត់ជាតិពុលដោយត្រាំទឹក៖ លោកអ្នកអាចងូតទឹកក្ដៅឧណ្ឌៗដែលត្រាំដោយតែមួយ ឬពីរកញ្ចប់។ ជាតិតែត្រាំក្នុងទឹកក្ដៅឧណ្ឌៗធ្វើឱ្យដំណើរអុកស៊ីសែនក្នុងរាងកាយរត់បានល្អ ហើយប្រ​សិន​បើ​លោកអ្នកចង់បន្ធូរអារម្មណ៍វិញនោះ សូមប្រើតែខាម៉ូម៉ៃ។
3. តែបៃតងជួយឱ្យភ្នែកមើលបានច្បាស់ជាងមុន៖ តាមរយៈការស្រាវជ្រាវមួយបានឱ្យដឹងថាសារធាតុផ្សំ​ក្នុងតែបៃតងជួយឱ្យគ្រាប់ភ្នែកភ្លឺថ្លា និងការពារគ្រាប់ភ្នែកពីការឆ្លងរោគ។
4. តែខ្មៅជួយសម្រាលភាពតានតឹង៖ តែខ្មៅជួយកាត់បន្ថយកម្រិតអរម៉ូននៃភាពតប់ប្រមល់បានច្រើន។ ភាពតប់ប្រមល់ ឬតានតឹងអាចធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ និងបង្កើនអត្រាគ្រោះថ្នាក់ខ្ពស់ដល់​បេះដូងទៀតផង ដូច្នេះសូមកុំឱ្យភាពតានតឹងគ្របដណ្ដប់លើលោកអ្នកឱ្យសោះ និងមកទទួល​ទាន​​​តែខ្មៅទាំងអស់គ្នា។
លើសពីចំណុចទាំងបួនខាងលើនេះ តើប្រិយមិត្តដឹងចំណុចផ្សេងទៀតដែលមានអត្ថប្រ​យោជន៍​ពី​តែ? ​បើសិន​ជាដឹង​ សូម​ចែករំលែកនៅប្រអប់ផ្ដល់មតិខាងក្រោម៕

ប្រភពៈ khmerstation  website
ចែករំលែកតាមរយៈ ហ្គូហ្គលបូក

ម្ចាស់ទំព័រ កង ថាវ

0 វាចារ:

Post a Comment