ថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០១៥
គ្រឿងផ្សំពិតជាសំខាន់ណាស់ក្នុងការធ្វើឱ្យអាហារមានរសជាតិជាប់មាត់
។ យ៉ាងណាមិញ ការបញ្ឆេះអារម្មណ៍ផ្លូវភេទក៏អាចចាត់ទុកជាគ្រឿងផ្សំមួយផងដែរ
ដ្បិតវានឹងជួយឱ្យជីវិតសិចរបស់អ្នកកាន់តែមានរសជាតិដូចសម្ល ។
វាមិនគួរណាត្រូវមើលរំលងនោះទេ
ខណៈសកម្មភាពទាំងនេះគឺជាការបង្ហាញចេញនូវភាពរំជើបរំជួលចិត្តសម្រាប់ដៃគូអ្នក
។ ទោះជាដូច្នេះក្តី ប៉ុន្តែនេះមិនមែនមានន័យថា
អ្នកត្រូវតែចំណាយពេលរាប់ម៉ោងលើការបីបមថ្នាក់ថ្នម បបោសអង្អែល ថើប លិទ្ធ
ជញ្ជក់...ដើម្បីធ្វើឱ្យដៃគូខ្លួនព្រឺរោមកើនចំណង់ភេទនោះទេ ។
យោងតាមការសិក្សាផ្នែកវិទ្យាសាស្ត្រមួយបានបង្ហាញថា
ទាំងបុរស
ទាំងស្ត្រីចំណាយពេលពី១០-១៥នាទីប៉ុណ្ណោះដើម្បីធ្វើឱ្យមានសម្រើបផ្លូវភេទ
។ យ៉ាងណាក៏ដោយ មានពេលខ្លះ ស្ត្រីអាចនឹងប្រើពេលច្រើនជាងនេះ ។
ខាងក្រោមនេះគឺជាគន្លឹះ6ចំណុចដែលអាចនឹងមានប្រយោជន៍សម្រាប់អ្នកនិងដៃគូ
៖
១-ការប្រើក្រសែភ្នែក ៖ បើទោះណាយើងមិនអាចឮសំឡេង
តែទង្វើនេះបានបង្កប់នូវពាក្យពេចន៍រាប់ពាន់រាប់ម៉ឺន ។
ភ្នែកថែមទាំងអាចធ្វើឱ្យដៃគូអ្នកទន់ជង្គង់បានទៀតផង ។
២-ថើបដោយប្រើអណ្តាត៖ ជាជាងការរាវស្ទាបគ្នា
ចូរបិទភ្នែកហើយទទួលយកក្តីរីករាយនៃការថើបគ្នាដោយអណ្តាត ។
វានឹងគ្រប់គ្រាន់ល្មមឱ្យអ្នកក៏ដូចជាដៃគូទទួលបាននូវសម្រើប ។
៣-ការរាំតាមចង្វាក់ភ្លេង ៖ មានពេលខ្លះ
ការរាំក៏អាចចាត់ទុកជាសកម្មភាពបញ្ឆេះអារម្មណ៍ផ្លូវភេទបានដែរដ្បិតការរែងកាច់
ចង្កេះពត់ពេនដងខ្លួនដាក់គ្នានឹងនាំឱ្យដៃគូមានអារម្មណ៍ផ្លូវភេទមួយបែបដែរ
។
៤-ការស្ទាបថ្នមៗលើផ្នែកខ្លះនៃរាងកាយ៖
ការខាំញិញថើៗលើស្បែកដ៏ទន់ល្មើយគួបផ្សំនឹងការលិទ្ធនៅបរិវេណក្បាលពោះ
ដៃនិង ភ្លៅពិតជាធ្វើឱ្យស្ត្រីជាដៃគូព្រឺរោម ។ ចំណុចទាំង អស់នេះ
អ្នកគួរប្រព្រឹត្តដោយប្រុងប្រយ័ត្នបំផុត
ក្រែងនាងអស់ចំណង់ក្លាយជារសើបទៅវិញ ។
៥-ការម៉ាស្សា ៖ អ្នកអាចម៉ាស្សាខ្នង
និងជើងឱ្យគ្នាម្តងម្នាក់ក្រោយពីរៀបចំកិច្ចការមួយចំនួនដូចជា
ចាក់ភ្លេងកំដរ ប្រើអំពូលភ្លើងភ្លឺ ព្រឹមៗ ។
៦-ធ្វើដូចជាមិនចង់បះពាល់និងមិនចង់ឃើញ
៖ សកម្មភាពញើតញើមបែបនេះក៏អាចអុចឱ្យឆេះអារម្មណ៍សិចបានដែរ ។ ការឈរ
ពិនិត្យមើល និងជួយស្ត្រីដៃគូខ្លួនប្តូរសម្លៀកបំពាក់ដោយឆ្លៀតយកដៃលូកលាន់ប៉ះសាច់នាងតាមតែអាចធ្វើទៅបាន
នឹងបង្កើនចំណង់ផ្លូវភេទជាក់ជាមិនខាន ៕
0 វាចារ:
Post a Comment