អាថ៌កំបាំង​នៃ​ការរួមភេទ​ដែល​មនុស្សស្រី​ចង់ឲ្យ​ប្រុសៗដឹង

មនុស្សស្រី​ពូកែលាក់រឿង​អាថ៌កំបាំង​ផ្ទាល់ខ្លួន​របស់​គេណាស់ ប៉ុន្តែ​នៅពេល​ចំណង់ផ្លូវភេទ​មកដល់ មនុស្សស្រី​ជាច្រើន​តែងតែ​ខាំ​បបូរមាត់​ខ្លួន​ឯង។ មនុស្សស្រី​ដែល​បញ្ចេញ​ថ្ងូរ​សម្លេង​ខ្លាំង ហើយ​បាន​ប្រាប់​រឿង​ដែលខ្លួន​ចង់​បាន​ដល់​បុរស នឹង​ទទួល​បាន​ការសរសើរ។ មនុស្សស្រី​គួរតែ​បង្ហាញ​អារម្មណ៍​ស្រមើស្រមៃរបស់ខ្លួន​ឯង វាជា​ពេលវេលា​ដែល​អ្នក​គួរ​តែ​លះបង់​ភាព​អៀនខ្មាស់ ហើយ​បញ្ចេញ​នូវ​អាថ៌កំបាំង​ផ្លូវភេទ​ដែល​កំពុងឆេះ​រោលរាល​ក្នុង​ចិត្ត​របស់​អ្នក។ ខាងក្រោម​នេះជា​អាថ៌កំបាំង ៥ ចំណុច​ដែល​មនុស្សស្រី​ចង់​ឲ្យ​បុរស​បាន​ដឹង៖


ការរួមភេទ​គួរតែ​បញ្ចេញ​គំនិតទាក់ទង​នឹង​ការរួមភេទ តែ​មិន​ល្អិតល្អន់​ពេក
មនុស្សស្រីចង់​បានក្តីសុខ​ជាមួយនឹង​បុរស​យ៉ាងសម្ងាត់។ មនុស្សស្រី​ពិត​ជាចង់​ឲ្យ​បុរស​បាន​លឺពីសម្លេងថ្ងូរ​របស់​ខ្លួន និង​ចង់​ប្រលែង​លេង​យ៉ាងខ្លាំង។ បុរស​ដែល​គិត​ការរួមភេទ និង​ការ​អនុវត្តន៏​ល្អិតល្អិន តែងតែ​ត្រូវ​ការការ​បញ្ចេញ​គំនិតទាក់ទង​នឹង​ការប្រព្រឹត្តរឿង​លើគ្រែ​តិចតួច។ ពួកគេនឹង​មិនជឿលើ​អ្វីដែល​នឹងត្រូវ​ធ្វើតាម​ឡើយ។ ការ​ធ្វើបែបនេះ មិន​ប្រាកដ​ថា​ភាពស្និទ្ធិស្នាល​នឹង​អាចធ្វើឲ្យ​កាន់​តែមានក្តីសុខ​នឹងគ្នា​ច្រើន​ឡើង​ឡើយ។ បង្កាត់​ភ្លើងស្នេហ៍ ត្រូវ​ឲ្យ​វាភ្លឺឡើង។

ក្រោយពេល​សម្រេច​ទឹកកាម ចង់ឲ្យដៃគូ​ឱបនាង
ស្ទើតែគ្រប់ពេលទាំងអស់ ក្រោយពេល​សម្រេចទឹកកាម​រួច បុរសៗតែងតែ​ងងុយ​គេង។ មិន​ចាំបាច់​ទៅរំខាន​គេទេ ភាពអស់​កម្លាំង​ក្រោយពេល​សម្រេចទឹកកាម ធ្វើឲ្យ​បុរស​ងងុយ​គេង។ ស្របពេល​ជាមួយគ្នា​នេះ​ដែរ មនុស្សស្រី​គ្រប់រូប​តែង​តែចង់​បាន​ការថ្នាក់ថ្នម​បន្តិចពី​ដៃគូរបស់​ខ្លួន។ មនុស្សស្រី​ចង់ឲ្យ​បុរស​បាន​ឱប និង​បឺតមាត់នាង ក្រោយពេល​បង្កាត់​ភ្លើង​ស្នេហ៏​រួច។ នាង​ក៏ចង់​បាន​ការជជែក​លេង, សើច​ជាមួយគ្នា​ផងដែរ។ មនុស្សស្រី​ពិតជា​មិន​ចង់រំខាន​ដល់​ការគេង​របស់​បុរសទេ ប៉ុន្តែ​ការ​បឺតមាត់​តិចតួច​ពិត​ជាគ្រប់គ្រាន់​សម្រាប់​នាង។

ចង់បាន​ការស្រឡាញ់​ក្រៅ​សាច់រឿង​លើគ្រែផង​ដែរ
បុរសៗ​ត្រូវ​តែយល់​ថា មនុស្សស្រី​មិន​អាច​បញ្ឈប់ខ្លួន​នាង​ពីសកម្មភាព​កើតឡើង​ប្រចាំថ្ងៃ និង​ការបង្កាត់​ភ្លើងស្នេហ៍​នៅពេល​យប់​បានទេ។ ដើម្បីឲ្យ​សកម្មភាព​រួមភេទ​កាន់​តែ​មាន​ក្តីសុខ នាង​ក៏ត្រូវ​ការអារម្មណ៍ល្អ​នៅពេល​ថ្ងៃ​ផង​ដែរ។ ចំពោះ​បុរសវិញ គួរតែ​លះបង់​ភាព​គ្មានមេត្តា, ភាសា​មិន​គួរសម, ពាក្យ​សម្តី​ក្រោតខឹង និង​ធ្វើឲ្យ​មនុស្សស្រី​ត្រូវ​ឈឺចាប់ ប្រសិន​បើចង់​បាន​ក្តីសុខ​ជាមួយគ្នា។

ការសរសើរ និង​ការកើតឡើង​ដោយ​ឯកឯង
ការរួមភេទ​តែងតែ​មិនត្រូវការការរៀបចំ​គម្រោង​ទុកជា​មុនទេ។ វាមិនមែន​ជាអ្វីមួយ​ដែល​ត្រូវ​ការកាល​វិភាគ មុនពេល​ប្រព្រឹត្តរឿង​លើគ្រែ​ឡើយ។ វាគួរតែ​ជារឿង​ដែល​កើតឡើង​ដោយ​ឯកឯង។ ជឿ ឬមិនជឿ ការប្រព្រឹត្តរឿង​ក្តៅសាច់​ដែល​កើតឡើង​ភ្លាមៗ ពិត​ជាបណ្តាល​មកពី​មានចំណង់​តណ្ហាខ្លាំង។ ឥលូវនេះ ការ​មានអារម្មណ៍​ពិត​ជារឿង​មួយសំខាន់ ហើយ​​បុរសត្រូវ​ការញ៉ែ​មនុស្សស្រី ដើម្បី​ធ្វើឲ្យ​មនុស្សស្រី​ផ្តល់ក្តីសុខ​ដល់​ខ្លួន។ បុរសគ្រាន់តែ​ត្រូវ​ធ្វើឲ្យ​មនុស្សស្រី​មានអារម្មណ៍ ហើយ​ចង់​បានគ្រប់ពេលវេលា​ទាំងអស់។ បុរសៗ​ត្រូវតែ​ប្រាប់​មនុស្សស្រី​ពីទំហំក្តីស្រឡាញ់​ដែល​មាន​ចំពោះ​នាង និង​ព្រួយ​បារម្ភ​ពីនាង​ផងដែរ៕
ចែករំលែកតាមរយៈ ហ្គូហ្គលបូក

ម្ចាស់ទំព័រ កង ថាវ

0 វាចារ:

Post a Comment