មាន​ហើយ Hard Disk ទំហំ 10TB តម្លៃ​ខ្ទង់ 900$

ថ្មីៗនេះ ក្រុមហ៊ុន Western Digital’s HGST ធ្វើការបញ្ចេញ Hard Disk He10 របស់ខ្លួន មួយប្រភេទទៀត ដែលមានទំហំ 10TB និងមានល្បឿន 7200 RPM ធំជាង ជំនាន់មុន 2TB ដោយជំនាន់មុន ជាប្រភេទ He8 មានទំហំ 8TB
cover
វាមានឈ្មោះថា Ultrastar He10 មានទំហំ 10TB ស្មើនឹង 10,000 GB ជាប្រភេទ ប្រើខ្សែ Sata ហើយមានចំនុច ពិសេស ច្រើនជាង Hard Disk ធម្មតា ដោយវា ពោរពេញ ទៅដោយ អាលុយ មីញ៉ូមច្រើន រួមទាំងមាន Platter នៅខាងក្នុង ចំនួនប្រាំពីរ ដែលមានកំពស់ ប្រហាក់ ប្រហែល 25.4mm ដូច្នេះហើយ វានឹងមាន សមត្ថភាព ខ្លាំងជាង Hard Disk ទូទៅ។

ជាមួយគ្នានោះដែរ ក្រុមហ៊ុន Western Digital’s HGST បានបញ្ជាក់ថា នៅឆ្នាំ ក្រោយនេះ ខ្លួន​នឹងបញ្ចេញ Hard Disk ដែលមានទំហំ ធំជាងនេះ ពីរដង ទៅទៀត គឺ 20TB តែម្តង ជាមួយនឹង តម្លៃសមរម្យ។ យ៉ាងណមិញ Ultrastar He10 វាមិនទាន់ វាយលុក មកកាន់ ទីផ្សារទេ តែអាចនឹង ឆាប់ៗនេះ ក្នុងតម្លៃ ខ្ទង់ 900$ ចំណែកឯ Ultrastar He8 ទំហំ 8TB វាមាន លក់ហើយ ក្នុងតម្លៃ 550$ នៅលើទីផ្សារ។
ចែករំលែកតាមរយៈ ហ្គូហ្គលបូក

ម្ចាស់ទំព័រ កង ថាវ

0 វាចារ:

Post a Comment