គន្លឹះដែលជួយឲ្យ iPhone អ្នកមានផ្ទៃពន្លឺអេក្រង់កាន់តែងងឹត ដើម្បីងាយស្រួលមើលនៅពេលយប់ និងមិនឈឺភ្នែក! (មិនបាច់ដំឡើង tweak)
មិត្តអ្នកអាន
ភាគច្រើន ប្រហែលជាប្រើប្រាស់ស្មាតហ្វូននៅពេលយប់ ជាពិសេសពេលចូលគេងហើយ
ក៏អាចឆ្លៀតចុចបន្តិច ក៏មានដែរ ដូចនេះ អ្នកដែលចាប់អារម្មណ៍ទេ ថាពន្លឺ iPhone របស់អ្នក ដល់ពេលបិទហើយ
នៅតែមិនទាន់ងងឹតគ្រប់គ្រាន់ ហើយបើអ្នកសម្លឹងយូរ វាធ្វើឲ្យអ្នកឈឺភ្នែកតែម្តង។
ដោយហេតុនេះហើយ
ទើបយើងចង់ណែនាំមិត្តអ្នកអាន ពីគន្លឹះមួយ ដែលមិនសូវមានមនុស្សច្រើនទេ ដែលដឹង។
អ្នកអាចធ្វើតាមការបង្ហាញរបស់ ខេមបូ នៅខាងក្រោម ដើម្បីបិទពន្លឺផ្ទៃអេក្រង់របស់ iPhone អ្នកកាន់តែងងឹតជាងធម្មតា
ដើម្បីងាយស្រួលមើលនៅទីងងឹត និងជួយសម្រួលដល់ភ្នែក
មិនឲ្យពន្លឺខ្លាំងជះត្រូវភ្នែកអ្នកផងដែរ។
សូមអានការណែនាំខាងក្រោម
ឲ្យបានច្បាស់លាស់៖
· អ្នកត្រូវចូលទៅកាន់ Settings => General => Accessibility => Zoom បន្ទាប់អាចចុច Enable ត្រង់កន្លែង Zoom ដែលមាននៅលើគេនោះ
· អូសចុះក្រោមបន្តិច ចូលទៅកាន់ Zoom Region រួចអ្នកត្រូវជ្រើសរើស Full
Screen Zoom បន្ទាប់អ្នកត្រូវប្រើម្រាម 3
ចុចលើផ្ទៃអេក្រង់ព្រមគ្នា 2 ដង ហើយត្រលប់ក្រោយ
· ចូលទៅកាន់ Zoom Filter ម្តង ហើយអ្នកអាចជ្រើសយក Low
Light ដើម្បីធ្វើឲ្យពន្លឺងងឹតជាងធម្មតាបាន ដើម្បីងាយស្រួលមើល
នៅពេលងងឹត និងមិនឈឺភ្នែក។
នេះជាមុខងារមួយ
ដែលល្អសម្រាប់មិត្តអ្នកអាន ដែលចូលចិត្ត អានអត្ថបទនានា នៅលើ iPhone ជាពិសេសនៅពេលយប់តែម្តង
អ្នកអាចដំនើរការមុខងារនេះ ដើម្បីធ្វើឲ្យសម្លឺងមើលស្មាតហ្វូនបានយូរ
ហើយមិនឈឺភ្នែកទៀតផង។
0 វាចារ:
Post a Comment