វិធីសាស្ត្រ​ធម្មជាតិ ៥យ៉ាង​ដើម្បីគេចផុត​ពីការ​មានផ្ទៃពោះ

ការមានផ្ទៃពោះ​ទាំងមិនទាន់​ចង់បាន​ជារឿងមួយ​គួរឲ្យបារម្ភបំផុត ដែល​អាចផ្លាស់ប្តូរ​ជីវិត​របស់​អ្នកភ្លាមៗ។ ដំណោះស្រាយល្អ ដើម្បីការពារ​ពីការ​មានផ្ទៃពោះ​ត្រូវតម​ការ​រួមភេទ អ្នកលែងប្រឈមមុខនឹង​បញ្ហាមានផ្ទៃពោះឡើយ។ ប្រសិនបើអ្នក​សម្រេចចិត្តថា​រួមភេទ យល់ល្អ​ត្រូវសួរខ្លួនឯង​សិន​ថា តើអ្វីដែល​អ្នកអាច​ធ្វើបាន​ដើម្បីការពារ​ពីការ​មានផ្ទៃពោះ។



ខាង​ក្រោមនេះជា​វិធីបែបធម្មជាតិ ៥យ៉ាងដែលអ្នកគួរតែអនុវត្តតាម៖

កុំជ្រួលជ្រើម​តាមគេ
មនុស្សជំទង់​ជាច្រើនអាច​ជ្រួលជ្រើម នៅពេល​ឃើញមិត្តភក្តិចាប់ផ្តើម​មានមិ​ត្តប្រុស ឬចាប់ផ្តើម​ការរួមភេទ។ អ្នកដែល​ចាប់ផ្តើម​ធ្វើរឿងទាំងនេះ​ឆាប់រហ័ស អាច​និយាយ​ធ្វើឲ្យ​អ្នកដទៃ​ជ្រួលជ្រើម​តាម។

ទោះបីជាយ៉ាងណា ប្រសិនបើអ្នក​អាចអត់ទ្រាំ ហើយរង់ចាំរហូត​ដល់ពេលមួ​យដែល​អ្នកដឹងថា អ្នកបាន​ត្រៀមខ្លួន​រួច អ្នក​នឹង​មានក្តីសុខ។ វាមានន័យ​ថា អ្នកនឹង​រង់ចាំ​មនុស្ស​ដែល​សក្តិសម និង​ពេលវេលា​ដ៏ត្រឹមត្រូវមួយ។

រៀននិយាយ
ត្រូវនិយាយ​ថា ទេចំពោះអ្វីដែល​ធ្វើឲ្យ​អ្នកគ្មាន​សេចក្តីសុខ។ មិន​ថា វាជាការ​បដិសេធការ​មាន​មិត្តប្រុស, ភាពស្និតស្នាល​ខាងរាងកាយ, ការរួមភេទ ឬការ​រួមភេទ​ដោយមិន​បាន​ការពារ។

វិធីដែលមាន​សុវត្ថិភាព ១០០% ដើម្បីគេចផុត​ពីការមាន​ផ្ទៃពោះគឺ មិន​ត្រូវរួមភេទ។

ស្វែងយល់​ពីប្រសិទ្ធិភាព​ខុសគ្នា​របស់ថ្នាំ​ពន្យាកំណើត
ថ្នាំពន្យាកំណើត​ទាំងអស់ត្រូវ​បានផលិតឡើង​មិនដូចគ្នា​ទេ។ ថ្នាំមួយ​ចំនួនអាច​មានប្រសិទ្ធិភាពប្រសើរ​ជាង​ថ្នាំផ្សេង ហើយ​ថ្នាំមួយចំនួន​ទៀត​ជាចំណង់​ចំណូលចិត្ត​របស់​បុគ្គលផ្សេងៗ​គ្នា ទៅតាម​មូលហេតុខុសៗ​គ្នា។ វាអាចជួយ​ឲ្យយើងបាន​ដឹងតិចតួច​អំពីរូបរាង​របស់ថ្នាំ និង​ប្រសិទ្ធិភាព​របស់វា។

១. ការប្រើស្រោមអនាម័យ​ជួបនឹង​បរាជ័យ ១៧% ភាគច្រើន​ដោយសារការប្រើវា​មិនបានត្រឹមត្រូវ ហើយ​ការខុសបច្ចេកទេស​ផលិត​កម្រ​នឹង​កើត​មានណាស់។

២. ថ្នាំគ្រាប់ពន្យា​កំណើតដោយ​ការពារ​វដ្តនៃ​ការបង្កកំណើ​របស់ស្ត្រី។ មាន​ប្រហែលជា ៨% អាច​មានផ្ទៃពោះ​ពេលប្រើ​ថ្នាំនេះ។ តែទោះបីជា​យ៉ាងណា ការ​ប្រើប្រាស់​ថ្នាំ​បាន​ត្រឹមត្រូវ​អាច​ជោគជ័យ​បាន ៩៩% ក្នុងការការ​ពារ​មិនឲ្យ​មានផ្ទៃពោះ។

៣. ដាក់ឧបករណ៏​រាងអក្សរ T ក្នុង​ស្បូន ជួបនឹង​បរាជ័យ​តិចជាង ១%។ ការដាក់​ឧបករណ៏នេះអាច​រក្សាបាន​រយៈពេល ១០ឆ្នាំ។

អ្នកត្រូវ​ប្រាកដខ្លួន​ឯងថា តើប្រភេទ​ការពន្យាកំណើត​ណាមួយដែល​គ្មានប្រសិទ្ធិភាព
ដូច្នេះ​ខាងក្រោមនេះ​ជាវិធីដែលអ្នកគួរចៀសវាង។ រឿងទាំងនេះអាចកាត់បន្ថយ​អត្រានៃការមានផ្ទៃពោះ​តិចតួច ប៉ុន្តែមិនមែន​ជាវិធីពន្យាកំណើត​ដ៏មានប្រសិទ្ធិភាព​ឡើយ៖

១. គម្រោង​គ្រួសារធម្មជាតិ
នេះជាពេលដែល​អ្នកប្រើ​វដ្តរដូវ​របស់អ្នក ឬសីតុណ្ហភាព​ដើម្បីជួយ​ទស្សទាយ៏​មើលថា នៅពេលណា​អ្នកនឹងអាច​បង្កកំណើត​បាន និងនៅពេលណា​អ្នកអាច​មានកូនតិច​តួចបំផុត។ វា​ទាមទារ​ការ​ប្តេជ្ញាចិត្ត ហើយ​វានឹងមាន​ប្រសិទ្ធិភាពប្រសិន​បើប្រើវា​បានត្រឹមត្រូវ។ ជាពិសេស វានឹងកាន់​តែគ្មាន​ប្រសិទ្ធិភាព​ចំពោះ​ក្មេងជំទង់ ព្រោះ​វដ្តរដូវ​របស់ពួកគេ​អាច​ពិបាក​នឹង​ទស្សទាយ៏។

២. វិធីដក​អាអូនតូច​ចេញនៅ​ពេលជិត​សម្រេច​ទឹកកាម
នេះជាវិធីដែលបុរស​ត្រូវដក​អាអូនតូចេញ មុនពេល​បាញ់ទឹកកាម។ នេះជាវិធី​ដែលមិនគួរឲ្យ​ទុកចិត្តបំផុត ព្រោះមុន​នឹងបាញ់​ទឹកកាមចេញ វាអាច​មាន​លេចេញ​មុនពេល​សម្រេច​ទឹក​កាម ដែល​អាចបណ្តាល​ឲ្យមាន​ផ្ទៃពោះបាន។ ហើយនេះក៏ជាអ្វីដែល​អ្នកត្រូវ​ទុកចិត្តលើ​ការគ្រប់គ្រង​លើខ្លួន​គាត់ផ្ទាល់។

ដឹងពីវិធីដែល​ត្រូវធ្វើប្រសិន​បើមាន​ផ្ទៃពោះកើតឡើង
ប្រសិនបើអ្នក​គិតថា អ្នក ឬគូស្នេហ៏​របស់អ្នកអា​ចនឹងមាន​ផ្ទៃពោះ អ្នកត្រូវ​ទៅធ្វើតេស្ត​មើលផ្ទៃពោះ​ឲ្យបាន​ឆាប់បំផុត​អ្វីដែល​សំខាន់ ត្រូវទៅ​ពិនិត្យមើល​ឲ្យបាន​ឆាប់ ព្រោះវា​អាច​មាន​ជម្រើស​ច្រើន​ដែលត្រូវធ្វើ។

១. ដើម្បីគេចផុតពី​ការមានផ្ទៃពោះ​បាន មានរឿងតែម្យ៉ាងគ​ត់ដែល​អ្នកអាច​ធ្វើបាន គឺ​រំលូតកូន​ចេញ។



២. តែទោះបីជាយ៉ាង​ណា អ្វីដែលសំខាន់​ត្រូវដឹងពី​ជម្រើសផ្សេងៗ​ទៀតដែល​អ្នកអាច​ធ្វើបាន​ដូចជា ទៅយក​កូនចេញ ឬសម្រេចចិត្ត​ទុកកូន និង​ចិញ្ចឹមវា​ដោយខ្លួនឯង៕
ចែករំលែកតាមរយៈ ហ្គូហ្គលបូក

ម្ចាស់ទំព័រ កង ថាវ

0 វាចារ:

Post a Comment