ទី​បំផុត Samsung ព្រម​បង់​ប្រាក់​ពិន័យ​ចំនួន 548 លាន​ដុល្លារ​ទៅ​អោយ Apple ហើយ

អស់រយៈពេលជាងប្រាំឆ្នាំមកហើយ ដែលជំលោះក្តីរវាង Apple និង Samsung បានបន្តរហូត មិនទាន់ចប់ សព្វគ្រប់ នៅឡើយទេ។ ទោះបីជា តុលាការ នៅសហរដ្ឋ អាមេរិច បានកាត់ ក្តីអោយ Samsung បង់ប្រាក់ពិន័យ ប្រមាណ 1.05 ប៊ីលានដុល្លារ ហើយក្តី ក៏ប៉ុន្តែចំនួន ទឹកប្រាក់នេះ បានថយចុះ រហូត​ បន្ទាប់ពី Samsung បានប្តឹង បដិសេធ។ ហើយថ្ងៃនេះ វាអាចជាថ្ងៃ ដ៏ពិសេសមួយ ព្រោះទីបំផុត ក្រុមហ៊ុន Samsung បានសម្រេចចិត្ត បង់ប្រាក់ពិន័យ នូវទឹកប្រាក់ ចំនួន $548,176,477 ទៅកាន់ ក្រុមហ៊ុន Apple ហើយ។
cover
នៅក្នុងឆ្នាំ 2012 ក្រុមហ៊ុន Apple បានធ្វើពាក្យបណ្តឹង ទៅកាន់តុលាការ សហរដ្ឋអាមេរិច ប្តឹងក្រុមហ៊ុន Samsung ក្នុងការចម្លង រចនាបថ ទូរស័ព្ទ និង Software របស់ខ្លួន។ Samsung បានធ្វើការ បដិសេធ ទាក់ទង ទៅនឹង ពាក្យបណ្តឹងនេះ ជាច្រើនលើក ច្រើនសារ ហើយក៏បាន អូសបន្លាយ យូរផងដែរ រហូតមកដល់ ពេលនេះ ទើបព្រម ដោះស្រាយ។ ទឹកប្រាក់ចំនួន 548 លានដុល្លារ សហរដ្ឋអាមេរិច នឹងផ្ទេរចូលកុង ធនាគារ Apple មុនថ្ងៃទី 14 ខាងមុខ នេះហើយ។

យ៉ាងណាមិញ ជំលោះប៉ាតង់នេះ នៅមិនទាន់ចប់ សព្វគ្រប់ នៅឡើយទេ ពោលទឹកប្រាក់ មួយចំនួន អាចនឹងត្រឡប់ ចូលមកកាន់ ក្រុមហ៊ុន Samsung វិញ។ បើតាមសម្តី អ្នកនាំ ពាក្យរបស់ Samsung ក្រុមហ៊ុន អាចនឹង សើរើរឿងក្តី នេះមកវិញ ហើយប្រាក់ ដែលខ្លួន បានបង់ អាចនឹងវិលមក ចូលក្រុមហ៊ុន វិញខ្លះ។
apple-vs-samsung
ទោះបីជាក្រុមហ៊ុនទាំងពីរនេះ ធ្វើការប្រកួត ប្រជែងគ្នា ទាំងការលក់ ផលិតផល និងនៅ ចំពោះមុខតុលាការក្តី ក៏ប៉ុន្តែពួកគេ នៅតែមាន ទំនាក់ទំនងល្អ នៅឡើយទេ ក្នុងការ ផ្គង់ផ្គង់ គ្រឿងគ្រៅ។ Samsung នៅតែ ពេញចិត្ត ផលិតបន្ទះឈីប រ៉េម ម៉េម៉ូរីអោយ ក្រុមហ៊ុន Apple ចំណែកឯ Apple វិញក៏ពេញចិត្ត នឹងធ្វើការ កុម្ម៉ង់ពី Samsung ដែរ។ នេះគឺជាការ បញ្ចប់ជម្លោះ ដ៏ធំ មួយហើយ ក្នុងពិភព អេឡិចត្រូនិច ហើយវា ក៏អាចជាមេរៀន ដ៏ល្អមួយ សម្រាប់ក្រុមហ៊ុន ដទៃទៀត កុំអោយចម្លង រចនាបថគេ។
  • ប្រភព: Fortune
ចែករំលែកតាមរយៈ ហ្គូហ្គលបូក

ម្ចាស់ទំព័រ កង ថាវ

0 វាចារ:

Post a Comment