នៅពេលដែលនិយាយ
ដល់បញ្ហាសិច ស្ត្រីត្រូវគេចាត់ទុកថា
អាថ៌កំបាំងជាងបុរសនិងមិនងាយបញ្ចេញឱ្យឃើញនូវសញ្ញាចំណង់ផ្លូវភេទនោះឡើយ
។ បើទោះជាបែបនេះ ប៉ុន្តែមិនមែនមានន័យថា នាងគ្មានចំណង់ភេទនោះទេ
ផ្ទុយមកវិញ វាគ្រាន់តែជាចរឹតពីធម្មជាតិឬជាផ្នត់គំនិតមួយដែលគិតថា «បុរសគឺជាអ្នកបង្កាត់ភ្លើងសិច-ជាអ្នកចាប់ផ្តើមមុន»
។ ដោយសារតែបែបនេះហើយ
ទើបមានស្ត្រីមួយចំនួនតែងខកចិត្តចំពោះដៃគូខ្លួន ។
តើស្ត្រីចង់បានអ្វីខ្លះទាក់ទងនឹងជីវិតនៅលើគ្រែ ? តាមការបកស្រាយរបស់វេជ្ជបណ្ឌិត
Rajan B Bhonsle អ្នកពិគ្រោះយោបល់ផ្នែកសិចបានបញ្ជាក់ថា
មានអាថ៌កំបាំង៧ចំណុចអំពីពួកគេដែលបុរសត្រូវតែដឹង ៖
ស្រ្តីជាច្រើនចង់បានបែបនេះ
។ ពួកគេយល់ថា ការជជែកសន្ទនាគ្នានឹងនាំឱ្យមានភាពរីករាយជាពិសេសផ្នែកសិច
។ សម្រាប់ពួកគេ ការជជែកនិងអារម្មណ៍ស្រឡាញ់គឺពិតជាសំខាន់ខ្លាំងណាស់។
កិច្ចសន្ទនាយ៉ាងផ្អែមល្ហែមនិងប្រកបដោយភាពស្និទ្ធស្នាលអំឡុងការដើរកំសាន្តឬខណៈគូស្នេហ៍/គូស្វាមីកំពុងសម្រាកបន្ធូរអារម្មណ៍គឺជាថ្នាំសម្រើបដ៏អស្ចារ្យ
។ ក្នុងឱកាសនេះ បុរសអាចប្រាប់ទៅស្ត្រីជាគូស្នេហ៍ថា
ខ្លួនស្រឡាញ់នាងប៉ុនណា
សកម្មភាពលួងលោមចិត្តមួយណាដែលខ្លួនគួរប្រើជាមួយនារីជាគូស្នេហ៍ ។
២-ស្ត្រីភាគច្រើនខ្វល់ខ្វាយពីសម្រស់របស់ខ្លួន ៖
សម្រាប់គូស្វាមីដែលបានរស់នៅជាមួយគ្នាអស់ពេលជាយូរហើយនោះ
ជួនកាលវាជារឿងធម្មជាតិដែលស្ត្រីគិតថា
ស្វាមីឬគូស្នេហ៍លែងមានចំណាប់អារម្មណ៍ផ្លូវភេទលើខ្លួន ។
នេះក៏ព្រោះតែពួកគេដោះសំលៀកបំពាក់ឡើងគ្រែជាមួយគូស្នេហ៍តែក្នុងពេលងងឹតប៉ុណ្ណោះ
។ បុរសមិនគួរខ្វល់ខ្វាយត្រង់ចំណុចនេះឡើយ ។
៣-ស្ត្រីយល់ថា សិចមិនអាចកាត់ផ្តាច់ពីផ្នែកផ្សេងទៀតនៃជីវិតរបស់នាងបានឡើយ ៖
ស្ត្រីត្រូវការអារម្មណ៍និងបទពិសោធន៍ល្អៗអំឡុងពេលដែលនាងកំពុងសប្បាយនឹងសិច
។ ដូច្នេះអ្វីដែលបុរសជាគូស្នេហ៍ប្រព្រឹត្តិមានដូចជា
ប្រើពាក្យសម្តីត្រគោះបោះបោក ប្រើភាសាអសុរោះ និងពាក្យសម្តីរិះគន់ជាដើមគឺសុទ្ធតែមានឥទ្ធិពលដល់អារម្មណ៍របស់នាងក្នុងពេលឡើងគ្រែ
។ បុរសគួរចាំថា
ស្ត្រីមិនអាចទទួលយកបានទេនូវទង្វើរបស់ខ្លួនទាំងអស់នេះបើពុំដូច្នោះទេ
អ្នកមិនអាចផ្តល់ក្តីសប្បាយ រំភើបរីករាយដល់នាងបានឡើយ ។
បុរសជាច្រើនគិតថា
ដៃគូល្អគឺជាដៃគូដែលអាចនាំស្រីស្នេហ៍របស់ខ្លួនឈានដល់ចំណុចកំពូល ។
នេះជាគំនិតល្អមួយហើយ តែមិនសំខាន់ប៉ុន្មានទេក្នុងកាលៈទេសៈនេះ ។
ស្ត្រីជាច្រើនគិតថា
ខ្លួនទទួលសម្ពាធពីដៃគូនិងពីខ្លួនឯងផងដែរសម្រាប់ការឈានដល់កាមតម្រេករបស់ខ្លួន
។ មានពេលខ្លះ ជំនួសឱ្យការដល់ត្រើយ
ស្ត្រីចូលចិត្តត្រឹមតែការបបោសអង្អែលរបៀបជាបញ្ឆេះអារម្មណ៍ប៉ុណ្ណោះ ។
៥-សិចមិនត្រូវការសកម្មភាពដែលមធ្យ័តនោះឡើយ ៖
ការលេងបន្លែងគឺជាគុណភាពដ៏មហិមា
។ បុរសជាច្រើនមានការផ្តោតខ្លាំងបំផុតអំពីសិច ។ ពួកគេភ្លេចសើច ភ្លេចទង្វើរប៉ិលរប៉ូចដែលសុទ្ធតែជាសកម្មភាពស្ត្រីចូលចិត្ត
។
ការលេងបន្លែងនិងភាពសប្បាយរីករាយអាចធ្វើឱ្យបរិយាកាសកាន់តែសប្បាយរីករាយនិងអារម្មណ៍
កាន់តែធូរស្រាល ។
៦-ស្ត្រីចូលចិត្តបំផុតការថ្នាក់ថ្នមស្ទាបអង្អែលមិនសំដៅលើការរួមភេទ ៖
ស្ត្រីជាទូទៅចូលចិត្តការលួងលោម
ការថ្នាក់ថ្នម ការប្រើពាក្យពេចន៍ផ្អែមល្ហែម ការបីត្រកងនិងការថើប ។
ប៉ុន្តែមួយចំនួនធំក្នុងចំណោមពួកគេតែងរអ៊ូរទាំថា
ស្វាមី/ដៃគូរបស់ខ្លួនមិនដែលធ្វើបែបនេះទេលើកលែងតែពេលមុនការរួមភេទប៉ុណ្ណោះ
។
៧-ឱបថ្នាក់ថ្នមប្រកបដោយការយកចិត្តទុកដាក់ក្រោយការរួមសិចគឺជារឿងសំខាន់ ៖
បុរសត្រូវតែដឹងថា
ស្ត្រីត្រូវការស្ថិតនៅក្នុងរង្វង់ទ្រូងដ៏កក់ក្តៅរបស់ខ្លួនបន្ទាប់ពីសិចរួច
។ ពួកគេមួយចំនួនតែងរអ៊ូរថា
ស្វាមី/ប្រុសស្នេហ៍មិនដែលអើពើនឹងខ្លួនឡើយហើយតែងតែដេកលក់ភ្លាមក្រោយពីរួមសិចរួច
។ សម្រាប់បុរស
ត្រង់ចំណុចនេះគឺពិតជាជួបការលំបាកខ្លះដ្បិតការដេកលក់បន្ទាប់ពីរួមសិចរួចគឺជាលក្ខខណ្ឌធម្មជាតិរបស់ពួកគេ
។ ក្រោយពីបញ្ចេញទឹកកាមរួច ខួរក្បាលរបស់បុរសបានចុះត្រជាក់
ព្រមពេលគ្នាអារម្មណ៍ក៏ចុះស្ងប់
ទាំងនេះគឺជាដំណាក់កាលដែលប្រព័ន្ធបញ្ជាទាំងអស់ក្នុងរាងកាយបន្ថយសកម្មភាព
។ ស្ត្រីក៏មានដំណាក់កាលនេះដែរ ប៉ុន្តែខុសត្រង់ថា មានល្បឿនយឺតជាង ៕
0 វាចារ:
Post a Comment